ព័ត៌មានជាតិ

សាហាវពេកហើយ! ឪពុកចិត្តតិរិច្ឆាន សម្លាប់កូនខ្លួនឯងអាយុទើប២ឆ្នាំ រួចយកសព ទៅទុកនៅលើឡៅតឿបន្ទប់ទឹក

ភ្នំពេញ៖ កូនប្រុសទើបអាយុ២ខួប ឪពុកចិត្តតិរិច្ឆានចាប់ជើងកូនបោកនឹងជញ្ជាំងរហូតដល់ស្លាប់រួចយកសពទៅលាក់នៅលើធ្នើបន្ទប់ទឹករយៈពេល២ថ្ងៃរហូតធុំក្លិនទើបបែកធ្លាយត្រូវបានសមត្ថកិច្ចចាប់ខ្លួនជនដៃដល់ជាឪពុក។ហេតុការណ៍នេះបានកើតឡើង កាលពីម៉ោង៣ និង៣០នាទីរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នៅតាមបណ្ដោយផ្លូវលេខ៣១០ កែងនឹងផ្លូវ១៧៣ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។

ជនដៃដល់ជាឪពុកមានឈ្មោះភួង ធី អាយុ៣៦ឆ្នាំ ស្នាក់នៅ សង្កាត់ទួលស្វាយព្រៃ១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។ហើយក្មេងប្រុសរងគ្រោះមានឈ្មោះ ស៊ីម សុយុទ្ធ ភេទប្រុស អាយុ២ឆ្នាំ។

បើតាមការបញ្ជាក់ពីក្រុមគ្រួសាបានឱ្យដឹងថា នៅមុនពេលកើតហេតុ មានអ្នកជិតខាងបានតេទូរស័ព្ទមកប្រាប់ជីដូនរបស់កុមារាខាងលើថា ឪពុកបានប្រើហិ.ង្សាទៅលើក្មេងប្រុសរងគ្រោះ។ ជីដូនក្មេងរងគ្រោះបានបន្ថែមទៀតថា ជនដៃដល់ជាឪពុកគឺស្រឡាញ់កូនស្រីខ្លាំងជាងកូនប្រុស ទើបមានការប្រើហិ.ង្សាបែបនេះ។ ហើយថែមទាំងប្រើប្រាស់គ្រឿងញៀនទៀតផង។

គួរបញ្ជាក់ផងដែរថា កុមារាខាងលើបានបា.ត់ខ្លួនពីផ្ទះចំនួន២ទៅ៣ថ្ងៃមកហើយ ។ ភ្លាមៗនោះ ក្រុមគ្រួសារបានប្រកាសស្វែងរកកូនតាមប្រព័ន្ធផ្សព្វផ្សាយដែរ នៅតែមិនទាន់រកឃើញ។ លុះមកដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣នេះ អ្នកជិតខាងបានធំក្លិនស្អុយចេញពីផ្ទះកើតហេតុ ខណៈពេលនោះ ក្រុមគ្រួសារមានការផ្អើលឆោរឡោរ និងបានរកឃើញស.ពក្មេងប្រុសរងគ្រោះនៅលើឡៅតឿបន្ទប់ទឹកក្នុងផ្ទះតែម្តង ។

បច្ចបច្ចុប្បន្នសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានឃាត់ខ្លួនជនដៃដល់ជាឪពុក និងនាំខ្លួនយកទៅសាកសួរ ដើម្បីចាត់ការបន្តតាមនិតិវិធី៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *