ព័ត៌មានជាតិ

បង្ក្រាបបានស៊ុតមាន់ជាង៥ម៉ឺនគ្រាប់ នាំចូលមកពីប្រទេសវៀតណាមដោយខុសច្បាប់ បម្រុងយកមកចែកចាយនៅក្នុងរាជធានីភ្នំពេញ

កាលពីវេលាម៉ោង១៣ និង២៦នាទី នាថ្ងៃទី១៦ ខែសីហាឆ្នាំ ២០២៣នេះ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ឱ្យក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ ឃាត់រថយន្ត១គ្រឿង ម៉ាកKIA ជាប្រភេទរថយន្តដឹកទំនិញចំណុះ១តោន ពាក់ស្លាកលេខភ្នំពេញ2-BO-0048 ពណ៌ស ដឹកស៊ុតមាន់ចំនួន១៣០កញ្ចែង ស្មើនឹង៥២០០០គ្រាប់ ដោយនាំចូលមកពីប្រទេសវៀតណាម តាមច្រកម៉ឺនជ័យ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ឆ្ពោះមកលក់ចែកចាយក្នុងរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុអញ្ញាតអ្វីទាំងអស់ (តាមការស្រាយបំភ្លឺរបស់ម្ចាស់ដឹកស៊ុតមាន់)។

ការឃាត់ចាប់រថយន្តដឹកស៊ុតមាន់នេះគឺធ្វើឡើង នៅលើផ្លូវជាតិលេខ១ ក្នុងភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ក្រុមការងារបាននាំយកវត្ថុតាង និងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់បន្ត។នេះបើតាមប្រភពដែរអង្គភាពយើងទទួលបាន៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *